Friday, July 13, 2018

រឿង «បុព្វេ​សន្និវាស» ​នឹង​ត្រូវ​ថត​ឡើងវិញ សម្រាប់​ចាក់​​បញ្ចាំង តាម​រោង​ភាពយន្ត!



(ថៃ)៖ បន្ទាប់ពីទទួលបានជោគជ័យ និងល្បីល្បាញខ្លាំង រហូតដល់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា កោះហៅអញ្ជើញតួសម្តែង និងក្រុមការងារទាំងអស់ ឲ្យមកជួបសំណេះសំណាលគ្នានោះ អ្នកនិពន្ធ និងក្រុមការងារ រឿងភាគបុរាណ «បុព្វេសន្និវាស» បានសម្រេចដឹកនាំថតរឿងភាគនេះម្តងទៀត ដោយបានសម្រិតសម្រាំង យកតែចំណុចសំខាន់ៗ គួរឲ្យទាក់ទាញមកដាក់បញ្ចូលគ្នា បង្កើតជាសាច់រឿងងាយទស្សនា ហើយតួអង្គទាំងអស់ នឹងត្រូវមកជួបជុំគ្នាសម្តែងរឿងនេះ ជាថ្មីម្តងទៀត។

គួរឲ្យដឹងថា រឿងភាគ «បុព្វេសន្និវាស» ដែលសម្តែងដោយ Bella Ranee, Pope Thanawat, Prama Imanotai, Kannarun Wongkajonklai, Noon Ramida, និង Most Witsarut បានធ្វើការចាក់ផ្សាយបញ្ចប់ កាលពីដើមខែមេសាកន្លងទៅ តែដោយសន្ទុះនៃការគាំទ្រខ្លាំង ក្រុមការងារក៏បានបន្ថែមនូវវគ្គពិសេសចំនួន ៣ ថែមទៀត ដោយបានយកឈុតក្រៅឆាកបញ្ចូល ដើម្បីផ្តល់អត្ថរសថ្មីមួយទៀត ដល់អ្នកទស្សនា ហើយរឿងនេះ បានក្លាយជាប្រវត្តិសាស្រ្ត ដែលមានអត្រាអ្នកទស្សនាច្រើនជាងគេ ប្រចាំប្រទេសថៃ៕

No comments:

Post a Comment