Friday, July 13, 2018

គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក



យល់ដឹងពីសម្រស់ និងសុខភាព ៖ យើងគ្រប់គ្នា តែងតែប្រាថ្នាចង់បាន ភាពស្រស់ស្អាត និងស្បែក មានសុខភាពល្អ មិនតែប៉ុណ្ណោះ ថែមទាំង ព្យាយាមប្រើផលិតផល ថែរក្សាស្បែកជាច្រើន គោលបំណងតែមួយ គឺចង់បានភាពល្អឥតខ្ចោះ និងស្បែកស្រស់ស្អាត មានសុខភាពល្អ។ ប៉ុន្តែពេលខ្លះ ការចំណាយប្រាក់ សម្រាប់ផលិតផល ថែរក្សាសម្រស់ ជាច្រើនបែបនេះ ក៏មិនប្រាកដថា ទទួលបានផលល្អ ជាទីគាប់ចិត្តនោះដែរ។
ឥឡូវនេះជាពេលដែលអ្នក ត្រូវបោះចោល របស់ទាំងនោះ ហើយងាយមកមើល អាហារសុខភាព ដែលនៅជុំវិញអ្នក វិញម្តង។
ខាងក្រោមនេះ គឺជាអាហារសុខភាព ទាំង១០យ៉ាង ដែលអ្នកគួរតែបរិភោគ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរាងកាយ ក៏ដូចជា សម្រស់ស្បែក របស់អ្នក ឲ្យល្អឥតខ្ចោះផងដែរ៖

១. សូកូឡាខ្មៅ៖ វាសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ ដែលជួយលើកកម្ពស់ ពន្លឺស្បែក ឲ្យភ្លឺស្រស់ថ្លា។ ជាងនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងសូកូឡាខ្មៅ អាចជួយកាត់បន្ថយ ភាពគ្រោតគ្រាត របស់ស្បែក និង ការពារ ហើយថែមទាំង ប្រឆាំងការខូចខាតស្បែក ដោយសារពន្លឺព្រះអាទិត្យ ទៀតផង។ លើសពីនេះទៅទៀត សារធាតុកាកាវ ក៏ជួយសម្រួលសរសៃឈាម ដោយបង្កើន ចរាចរឈាម ដែលនាំឱ្យ ស្បែកមានសុខភាពល្អ ផងដែរ។

No comments:

Post a Comment