Friday, July 13, 2018

Rain និង James Ma នឹងលេចមុខក្នុងរឿងភាគថ្មីរបស់ PNN នៅម៉ោង៦ល្ងាច

ស្ថានីយទូរទស្សន៍PNN បាន នឹងកំពុងបន្តនាំយកខ្សែភាពយន្តភាគល្បីៗជាច្រើនដើម្បីមកចាក់ផ្សាយនៅក្នុងម៉ោង ៦:០០-៧:០០យប់ ដើម្បីឆ្លើយតបទៅកាន់ប្រិយមិត្តដែលគាត់មានពេលវេលា សម្រាប់ទស្សនាខ្សែភាពយន្តភាគក្នុងម៉ោងនេះ។ តារាទាំងពីរដួងនេះ នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគពីររឿងផ្សេងគ្នា សុទ្ធសឹងជាភាពយន្តដែលល្បីខ្លាំង និងទទួលបានការគាំទ្រ យ៉ាងសន្ធឹកសន្ធាប់ពីទស្សនិកជន ដោយ James Ma នឹងមានវត្តមានក្នុងខ្សែភាពយន្តភាគថៃរឿង «សុំជាបុរសម្នាក់ក្នុងចិត្តអូន» ដោយឡែក Rain នឹងលេចមុខក្នុងខ្សែភាពយន្តភាគចិនដ៏ល្បីគឺរឿង «ស្នេហ៍ប្រែកាយ»។




កញ្ញាទូច បុប្ផា ប្រធានផ្នែក


គ្រប់គ្រងកម្មវិធីផ្សាយ នៃស្ថានីយទូរទស្សន៍PNN បាននិយាយថា៖ «ការនាំយកខ្សែភាពយន្តភាគដ៏ល្អទាំងពីរ នេះមកចាក់ផ្សាយនៅPNN នៅ
ម៉ោងនេះ សម្រាប់ទស្សនិកជន ដែលសម្រាកពីការងារ និងការសិក្សា ពួកគាត់ក៏អាចទទួលយកនូវភាពសប្បាយ រីករាយពីខ្សែភាពយន្តភាគទាំងពីរនេះ»។
កញ្ញាបន្តទៀតថា៖ «សម្រាប់ម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគនៅម៉ោង ៦:០០-៧:០០យប់នេះ ក៏នឹងមានការ Live Streaming នៅលើទំព័រហេ្វសប៊ុក PNN Drama Fan Club របស់PNN ដូច្នេះសម្រាប់ប្រិយមិត្តទោះបីជាមិនមានទូរទស្សន៍ក៏អាចទស្សនាបាន តាមរយៈទូរស័ព្ទដៃឬកុំព្យូរទ័របានដែរ»។ រឿង «សុំជាបុរសម្នាក់ក្នុងចិត្តអូន» គឺជាខ្សែភាពយន្ត ដែលបង្ហាញពីសេចក្តីស្នេហាខុសវណ្ណៈ រវាងតួឯកប្រុស Sattawat (James Ma) និងតួឯកស្រី Anusaniya (Kimberly)។ ក្នុងរឿងនេះ តម្រូវឲ្យ Sattawat គឺជាគ្រូពេទ្យម្នាក់ ប៉ុន្តែស្ថិតក្នុងគ្រួសារសាមញ្ញ ដោយមានម្តាយជាអ្នកញៀនល្បែង។ ដោយឡែក Anusaniya គឺជាកូនស្រីរបស់អ្នកជំនួញមានទ្រព្យស្តុកស្តម្ភម្នាក់។ ដោយសារតែការចាញ់ល្បែងរបស់ម្តាយ ទើបធ្វើឲ្យគ្រូពេទ្យសង្ហារម្នាក់នេះត្រូវដោះដូរដោយការរៀបការជាមួយនឹង Annusaniya។ តើពួកគេអាចយល់ចិត្តគ្នាដោយរបៀបណា? «សុំជាបុរសម្នាក់ក្នុងចិត្តអូន» នឹងមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៦ល្ងាច ទៅដល់ម៉ោង ៧យប់ ចាប់ពីថ្ងៃទី៣ ខែមេសា បន្ទាប់ពីរឿង «និស្ស័យកម្មព្រះភូម»។
ដោយឡែករឿង «ស្នេហ៍ប្រែកាយ» ឬ Diamond Lover គឺជារឿងភាគដំបូងរបស់ Rain នៅប្រទេសចិន ដោយទទួលបានការគាំទ្រខ្លាំងបំផុត ដោយមានចំនួនអ្នកទស្សនាច្រើនជាង៣ពាន់លានដងនៅលើអនឡាញ។ រឿងនេះត្រូវបានទិញសិទ្ធិចាក់ផ្សាយនៅក្នុងប្រទេសចំនួន៨ ហើយកម្ពុជាគឺជាប្រទេសទី៩ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះលើកញ្ចក់ទូរទស្សន៍PNN។


«ស្នេហ៍

ប្រែកាយ» រៀបរាប់ពីដំណើរជីវិតរបស់នារីម្នាក់គឺនាង Mi Mei (Tiffany Tang) ដែលធ្លាប់តែមានរូបរាងធាត់ ហើយបានទៅចាប់ចិត្តស្រឡាញ់លើបុរសសង្ហារម្នាក់ Xiao Liang (Rain) ប៉ុន្តែដោយសារតែរូបរាងធាត់ ទើបធ្វើឲ្យនាងបានត្រឹមតែគិតប៉ុណ្ណោះព្រោះខ្លាចត្រូវគេបដិសេធ ដោយសារតែនាងមានរូបរាងមិនស្អាត។ រឿងរ៉ាវចៃដន្យមួយបានកើតឡើង នារីដែលធ្លាប់តែមាន រូបរាងធាត់ម្នាក់នេះក៏ត្រូវបានប្រែក្លាយជាស្រីដែលមានរូបរាងតូចច្រឡឹងស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍របស់បុរសទាំងឡាយ ហើយក៏ជាមនុស្សម្នាក់ ដែលតែងតែធ្វើឲ្យនារីៗជាច្រើនច្រណែនពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ សម្រស់ដ៏ស្រស់ស្អាតនេះហើយ ដែលធ្វើឲ្យលោកប្រធានក្រុមហ៊ុនច្នៃត្បូង Xiao Liang (Rain) ចាប់ចិត្តស្រឡាញ់លើរូបនាងវិញម្តង។ «ស្នេហ៍ប្រែកាយ» នឹងផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៦ល្ងាចទៅដល់ម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍PNN ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីរឿង «និស្ស័យកម្មព្រះភូម»៕

No comments:

Post a Comment